078 | 067 | 087 24 24 24
info@buratinorealestate.com

家/ Blogs Detail

អបអរសាទរ ឧកញ៉ា លី សុភ័ក្ដ ត្រូវបាន ព្រះមហាក្សត្រត្រាស់បង្គាប់គោរមងារ ជា "អ្នកឧកញ៉ា"

( ភ្នំពេញ)៖ អបអរសាទរចំពោះឧកញ៉ា លី សុភ័ក្ដ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី ដែលត្រូវបានព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានប្រទាននូវគោរមងារជា  « អ្នកឧកញ៉ា »  

ព្រះរាជទានត្រាស់បង្គាប់ផ្តល់គោរមងារ អ្នកឧកញ៉ានេះជាសក្ខីភាពឆ្លុះបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែងទាំងកម្លាំងកាយនិង ចិត្តដោយមិនខ្លាចនឿយហត់របស់អ្នកឧកញ៉ា ក្នុងបុព្វហេតុដើម្បី ជួយសង្គមជាតិ និង ចូលរួមចំណែក ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច ប្រទេសជាតិជាទីស្នេហានៃយើង ឱ្យកាន់តែរីកចម្រើន។ ទន្ទឹមនឹងនេះការប្រទាននេះពិតជាស័ក្តិសមនិងផ្តល់កិត្តិយសដ៏ឧត្តុង្គឧត្តមសម្រាប់អ្នកឧកញ៉ានិងក្រុមគ្រួសារ។  

ឆ្លៀតនៅក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នា សូម បួងសួងដល់ វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយតាមថ រក្សា និង ប្រោះព្រំប្រសិទ្ធពរជ័យ ជូនចំពោះ អ្នកឧកញ៉ា និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារជាទីស្រលាញ់ សូមជួប ប្រទះនូវពុទ្ធពរ ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈជានិច្ចនិរន្តរ៍៕  

ប្រភព៖  SWIFT NEWS     

Share to