078 | 067 | 087 24 24 24
info@buratinorealestate.com

ទំព័រដើម/ Blogs Detail

អ្នកឧកញ៉ាធំៗនៅខ្មែរចំនួន ៦ រូបត្រូវបានព្រះមហាក្សត្រផ្ដល់គោរមងារជា “លោកអ្នកឧកញ៉ា”

នាពេលថ្មីៗនេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានប្រោសព្រះរាជទានគោរមងារ  « លោកអ្នកឧកញ៉ា » ដែលជាគោរមងារលំដាប់ថ្នាក់ទី១ ជូនដល់អ្នកឧកញ៉ា និងជំទាវអ្នកឧកញ៉ាសរុបចំនួន ៦ រូប។ យោងតាមការដកស្រង់ពីសមាគមន៍ឧកញ៉ាកម្ពុជា អ្នកឧកញ៉ាដែលទទួលបានគោរមងារក៏ពិសេសខាងលើនេះរួមមាន៖  

  • អ្នកឧកញ៉ា លី យ៉ុងផាត់ ត្រូវបានត្រាស់បង្គាប់ផ្តល់គោរមងារជា លោកអ្នកឧកញ៉ា លី យ៉ុងផាត់  
  • អ្នកឧកញ៉ា ពុង ឃាវសែ ត្រូវបានត្រាស់បង្គាប់ផ្តល់គោរមងារជា    លោកអ្នកឧកញ៉ា ពុង ឃាវសែ  
  • ជំទាវអ្នកឧកញ៉ា ភាព ហៀក ត្រូវបានត្រាស់បង្គាប់ផ្តល់គោរមងារជា ជំទាវលោកអ្នកឧកញ៉ា ភាព ហៀក  
  • អ្នកឧកញ៉ា លី ហួរ ត្រូវបានត្រាស់បង្គាប់ផ្តល់គោរមងារជា លោកអ្នកឧកញ៉ា លី ហួរ  
  • ជំទាវអ្នកឧកញ៉ា ភូ ហុងស៊ួន ស៊ីគង់ទ្រីវ ត្រូវបានត្រាស់បង្គាប់ផ្តល់គោរមងារជា ជំទាវលោកអ្នកឧកញ៉ា ភូ ហុងស៊ួន ស៊ីគង់ទ្រីវ  
  • អ្នកឧកញ៉ា លាង ឃុន ត្រូវបានត្រាស់បង្គាប់ផ្តល់គោរមងារជា លោកអ្នកឧកញ៉ា លាង ឃុន។  

telegram-cloud-photo-size-5-6154468512471563998-y
អ្នកឧកញ៉ា លី ហួរ ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន លី ហួរ គ្រុប និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមឧកញ៉ាកម្ពុជា ត្រូវបានព្រះមហាក្សត្រ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់ប្រោសព្រះរាជទានគោរមងារជា “លោកអ្នកឧកញ៉ា” តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៤២៤/៣៤៦ ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ ។  

សូមជម្រាបផងដែរថា គោរមងារ  « លោកអ្នកឧកញ៉ា » គឺជាគោរមងារខ្ពស់បំផុតនៃគោរមងារ  « ឧកញ៉ា » នៅកម្ពុជា ដែលក្នុងនោះមាន៣កម្រិតដូចជា៖ ឧកញ៉ា អ្នកឧកញ៉ា និងលោកអ្នកឧកញ៉ា៕    

Credit Source  

 

Share to