អ្នកឧកញ៉ាធំៗនៅខ្មែរចំនួន ៦ រូបត្រូវបានព្រះមហាក្សត្រផ្ដល់គោរមងារជា “លោកអ្នកឧកញ៉ា”
នាពេលថ្មីៗនេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានប្រោសព្រះរាជទានគោរមងារ « លោកអ្នកឧកញ៉ា » ដែលជាគោរមងារលំដាប់ថ្នាក់ទី១ ជូនដល់អ្នកឧកញ៉ា និងជំទាវអ្នកឧកញ៉ាសរុបចំនួន ៦ រូប។ យោងតាមការដកស្រង់ពីសមាគមន៍ឧកញ៉ាកម្ពុជា អ្នកឧកញ៉ាដែលទទួលបានគោរមងារក៏ពិសេសខាងលើនេះរួមមាន៖
- អ្នកឧកញ៉ា លី យ៉ុងផាត់ ត្រូវបានត្រាស់បង្គាប់ផ្តល់គោរមងារជា លោកអ្នកឧកញ៉ា លី យ៉ុងផាត់
- អ្នកឧកញ៉ា ពុង ឃាវសែ ត្រូវបានត្រាស់បង្គាប់ផ្តល់គោរមងារជា លោកអ្នកឧកញ៉ា ពុង ឃាវសែ
- ជំទាវអ្នកឧកញ៉ា ភាព ហៀក ត្រូវបានត្រាស់បង្គាប់ផ្តល់គោរមងារជា ជំទាវលោកអ្នកឧកញ៉ា ភាព ហៀក
- អ្នកឧកញ៉ា លី ហួរ ត្រូវបានត្រាស់បង្គាប់ផ្តល់គោរមងារជា លោកអ្នកឧកញ៉ា លី ហួរ
- ជំទាវអ្នកឧកញ៉ា ភូ ហុងស៊ួន ស៊ីគង់ទ្រីវ ត្រូវបានត្រាស់បង្គាប់ផ្តល់គោរមងារជា ជំទាវលោកអ្នកឧកញ៉ា ភូ ហុងស៊ួន ស៊ីគង់ទ្រីវ
- អ្នកឧកញ៉ា លាង ឃុន ត្រូវបានត្រាស់បង្គាប់ផ្តល់គោរមងារជា លោកអ្នកឧកញ៉ា លាង ឃុន។
អ្នកឧកញ៉ា លី ហួរ ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន លី ហួរ គ្រុប និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមឧកញ៉ាកម្ពុជា ត្រូវបានព្រះមហាក្សត្រ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់ប្រោសព្រះរាជទានគោរមងារជា “លោកអ្នកឧកញ៉ា” តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៤២៤/៣៤៦ ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ ។
សូមជម្រាបផងដែរថា គោរមងារ « លោកអ្នកឧកញ៉ា » គឺជាគោរមងារខ្ពស់បំផុតនៃគោរមងារ « ឧកញ៉ា » នៅកម្ពុជា ដែលក្នុងនោះមាន៣កម្រិតដូចជា៖ ឧកញ៉ា អ្នកឧកញ៉ា និងលោកអ្នកឧកញ៉ា៕
Credit Source